“ដំណើរទស្សនកិច្ចសិក្សា របស់និស្សិតឆ្នាំទី១ ឆមាសទី២ នៃមហាវិទ្យាល័យ អាកាសចរណ៍ស៊ីវិល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ សរុបចំនួន ១២០នាក់ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងមានរចនាប័ទ្មស្ថាបត្យកម្មយ៉ាងប្រណិត ធំស្កឹមស្កៃ នៅលើផ្ទៃដី ២,៦០០ហិកតា” ឯកឧត្តម លី ណាវុឌ្ឍ អគ្គនាយករង នៃប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បានដឹកនាំនិស្សិតមកពីមហាវិទ្យាល័យ អាកាសចរស៊ីវិល នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ អញ្ជើញចូលរួមក្នុងការចុះហ្វឹកហាត់ការងារ (Practical Training) និងទស្សនកិច្ចសិក្សា ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅក្រុងតាខ្មៅ ដោយមានការទទួលស្វាគមន៍ និងសម្របសម្រួលពីសំណាក់លោក ខៀវ វឌ្ឍនៈ ប្រធានគ្រប់គ្រងកិច្ចការទំនាក់ទំនងអាកាសយានដ្ឋាន។ ដំណើរទស្សនកិច្ចសិក្សានេះ ត្រូវបានរៀបចំឡើងជារៀងរាល់ឆមាសក្នុងឆ្នាំសិក្សារបស់និស្សិត ក្នុងគោលបំណងផ្តល់ឱកាសជូនដល់និស្សិតឱ្យបានសិក្សាស្វែងយល់រវាងទ្រឹស្តី ស្របនឹងការអនុវត្តន៍ផ្ទាល់ឱ្យកាន់តែស៊ីជម្រៅរបស់ថ្នាក់ដឹកនាំ និងមន្រ្តីអាកាសចរស៊ីវិលនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ដូចជាដើម្បីធ្វើឱ្យនិស្សិតស្គាល់ពីទីតាំងអគារទាំងមូលនៃច្រកទ្វារថ្មី ភ្ជាប់កម្ពុជាទៅកាន់ពិភពលោក និងមានរចនាប័ទ្មស្ថាបត្យកម្មយ៉ាងប្រណិត ធំស្កឹមស្កៃ នៅលើផ្ទៃដី ២,៦០០ហិកតា។ ដំណើរទស្សនកិច្ចសិក្សានេះ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ———————————— “Field Trip of 120 Year 1 Semester 2 students from the Faculty of Civil Aviation of BELTEI International University to Techo International Airport, a new gateway connecting Cambodia to the world, featuring an elegant architectural design on a vast area of 2,600 hectares” His Excellency Ly Navuth, Deputy Director-General of BELTEI Group and the President of BELTEI International University, as well as the Management Teams led a Students from the Faculty of Civil Aviation of BELTEI International University to have a Practical Training and Field Trip at Techo International Airport, with a warmly welcomed and coordinated by Mr. Khiev Vathanak, Head of Airport Relations Department. This field trip was organized for every semester with the purpose of providing in-depth knowledge with the theoretical and practical experience of the Aviation officers at Techo International Airport, and also aims to familiarize students with the full location of the building that serves as a new gateway connecting Cambodia to the world, featuring an elegant architectural design on a vast area of 2,600 hectares. This Field Trip was conducted on Thursday Morning, August 7, 2025 at Techo International Airport.
Related
See MorePlease enjoy the video clip about the history of BELTEI Group which has been established since 1991 to the present
ការចុះហ្វឹកហាត់ការងារ (Practical Training) របស់និស្សិតនែកមហាវិទ្យាល័យ អាកាសចរណ៍ សុីវិល
កម្មវិធីចែករំលែកបទពិសោធន៍
ចំណាប់អារម្មណ៍របស់និស្សិតឆ្នាំទី២ ឆមាសទី២ ដែលបានចុះហ្វឹកហាត់ការងារ (Practical Training)
Welcome to the“ASAIHL-2025- (The Association of Southeast Asian Institution of Higher Learning)
Congratulations on the Seminar on Practical Training and Field Trip of Year 1 Semester 1 Students of all Faculties of BELTEI International University, both Campuses, with over 3,000 in total